Thursday, March 31, 2011

វីធី​ថែស្បែកបំបាត់ភាពជ្រីវជ្រួញ

ស្រ្តី​​ភាគ​ច្រើន​បាន​ដឹង​ហើយ​ថា ទឹ​កដោះ​គោជូរ និង​ទឹ​ក​ឃ្មុំ​មិន​មែន​គ្រាន់​តែ​ជា​អាហារ​​​​ដែល​យើង​​ទទួល​ទាន​ ប៉ុណ្ណោះទេ ប៉ុន្តែ​នៅ​ក្នុង​ទឹកដោះគោជូរ​ និង​ទឹកឃ្មុំ​អាច​សម្បូរ​ទៅ​ដោយ​វិតាមីន​ និងធាតុ​រ៉ែ​ជា​ច្រើន​សន្ធឹកសន្ធាប់​ដែល​មានប្រយោជន៍​ចំពោះ​សុខភាព​ស្បែក​។
ទាំង​ជាតិ​អង់​ទីអុកស៊ី​ឌែន វិតាមីនB អាស៊ីដអាមីណូ ដែល​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​ និងជួយ​ពន្យារ​ការ​ចុះខ្សោយ​នៃ​កោសិកា​របស់​យើង​បាន ហើយ​អាច​នាំ​យក​គុណ​ប្រយោជន៍​ទាំង​អស់​នេះ​មក​ប្រើ​ក្នុង​ការ​បំប៉ន​ ស្បែកមុខ​បាន​​ រួម​ទាំង​​ការ​សម្អាត​ស្បែក​ បង្ហាប់​រន្ធ​រោម​ បំប៉ន​ស្បែក​ឲ្យ​មាន​សំណើម និង​ការពារ​ការ​កើត​ស្នាម​ជ្រីវជ្រួញ។
វិធីនេះ​មិន​ពិបាក​​ទេ ដោយ​គ្រាន់​តែ​ប្រើ​ទឹក​ដោះគោ​ជូរ​មួយ​ពែង​ផ្សំ​ជាមួយ​នឹង​ទឹ​ក​ឃ្មុំ​សុទ្ធ ​២​ស្លាប​ព្រា​កាហ្វេ។ សម្រាប់​មនុស្ស​ដែល​មាន​ស្បែកខ្លាញ់ គួរ​បន្ថែម​ក្រូច​ឆ្មារ​ចូល​បន្តិច​ដើម្បី​ជួយ​ផ្តិត​យក​ជាតិ​ខ្លាញ់​ដែល​ លើស​ផ្សំ​ឲ្យ​ចូល​គ្នា​បាន​ល្អ រួច​នាំ​មក​បិទ​បំពោក​ឲ្យ​ពេញ​ផ្ទៃមុខ និង​ដើម​ក លើក​លែង​តែ​បរិវេណ​ជុំវិញ​ត្របក​ភ្នែក​ទុក​ចោលរយៈ​ពេល​៥នាទី រួច​លាង​ចេញ​ដោយទឹកស្អាត​បន្ទាប់មក​ជូតផ្តិត​ឲ្យ​ស្ងួត។ គួរ​អនុវត្ត​បែបនេះ​១​សប្តាហ៍​​​១-២​ដង។
វិធី​​នេះ ក្រៅពី​ជួយ​សម្អាត​ស្បែក​មុខ​ហើយ​អាស៊ីឡេកទិក​នៅក្នុង​ទឹកដោះ​ក៏​អាច​ជួយ​ បំប៉ន​ស្បែក​ឲ្យ​ទន់​ស្អាត។ ចំណែក​ទឹក​ឃ្មុំ​វា​ជួយ​បង្កើន​ភាព​សំណើ​ម​ដល់​ស្បែក​ធ្វើឲ្យ​ស្បែក​បាន​ ស្រស់​ក្មេង​ជាង​វ័យ​មិនចាស់​ជ្រីវជ្រួញ៕